ឯកអគ្គរដ្ឋទូតរុស្ស៊ីជួបជាមួយ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានជួបជាមួយ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្រោមទំនាក់ទំនងដៃគូសន្ទនារុស្ស៊ី-អាស៊ាន ព្រមទាំងទស្សនវិស័យនៃការពង្រីកអន្តរកម្មក្នុងក្របខ័ណ្ឌពហុភាគី។