ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
ស្ថានទូត: ០២៣ ២១០ ៩៣១
ស្ថានកុងស៊ុល: ០២៣ ២១៧ ៦៩៤
/ថ្ងៃច័ន្ទ- ថ្ងៃសុក្រ : ៨០:០០ - ១៧:៣០
04 ខែមិថុនា

សហព័ន្ធកីឡាប្រដាល់គុនខ្មែររុស្ស៊ីមកកម្ពុជា

នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូសហព័ន្ធកីឡាប្រដាល់គុនខ្មែររុស្ស៊ី ដឹកនាំដោយលោក Konstantin Artemov ជាអនុប្រធានសហព័ន្ធ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើទស្សនវិស័យសម្រាប់ការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ី ក៏ដូចជាការចូលសហព័ន្ធគុនខ្មែររុស្ស៊ីជាសមាជិកសហព័ន្ធគុនខ្មែរអន្តរជាតិ។ ជាលទ្ធផល​នៃ​កិច្ចប្រជុំ​នោះ ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ត្រូវបាន​ចុះហត្ថលេខា​។

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូនោះ ត្រូវបានទទួលដោយឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា។ ក្នុងអំឡុងពេលកិច្ចប្រជុំនោះ ឯកឧត្តមកឯកអគ្គរដ្ឋទូត និងតំណាងសហព័ន្ធកីឡាបានពិភាក្សាគ្នាអំពីវិធីនៃការធ្វើអោយកីឡាប្រដាល់គុនខ្មែរ មានប្រជាប្រិយភាពកាន់តែច្រើននៅរុស្ស៊ី។