ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
ស្ថានទូត: ០២៣ ២១០ ៩៣១
ស្ថានកុងស៊ុល: ០២៣ ២១៧ ៦៩៤
/ថ្ងៃច័ន្ទ- ថ្ងៃសុក្រ : ៨០:០០ - ១៧:៣០
22 ខែកក្កដា / 2024

ឯកអគ្គរដ្ឋទូតរុស្ស៊ីជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

នៅថ្ងៃទី២២ ខែកក្កដានេះ ឯកឧត្តម អាណា​តូ​លី បូ​រ៉ូវីក ឯកអគ្គរដ្ឋទូត​នៃ​សហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរបានពិភាក្សា លើប្រធានបទសំខាន់ៗនៃកិច្ច សហប្រតិបត្តិការរវាងរដ្ឋទាំងពីរក្នុងវិស័យសាមីខ្លួន។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងក្តី​សង្ឃឹមថា ភាគីកម្ពុជានឹងរកឃើញឧទ្ធម្ភាគចក្រ១គ្រឿង របស់កងយោធពលខេមរភូមិន្ទ ដែលបានបាត់បង់ការទាក់ទងជាមួយ ទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន កាលពីថ្ងៃទី១២ ខែកក្កដានេះ។