ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
ស្ថានទូត: ០២៣ ២១០ ៩៣១
ស្ថានកុងស៊ុល: ០២៣ ២១៧ ៦៩៤
/ថ្ងៃច័ន្ទ- ថ្ងៃសុក្រ : ១០:០០ - ១៧:៣០

រុស្ស៊ីនិងកម្ពុជា ក្នុងខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-អាស៊ាន

នាថ្ងៃទី២២ ខែធ្នូនេះ កាសែតកម្ពុជា ភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយអត្ថបទមួយដោយឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ក្រោមប្រធានបទ "រុស្ស៊ី និងកម្ពុជា ក្នុងខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-អាស៊ាន"។

រុស្ស៊ីនិងកម្ពុជា ក្នុងខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-អាស៊ាន

នៅចុងឆ្នាំ២០២៣ ខួបលើកទី៥ នៃភាពជាដៃគូ យុទ្ធសាស្ត្រ រុស្ស៊ី-អាស៊ាន ដែលបាន ប្រារព្ធនៅឆ្នាំនេះ ក៏ទៅដល់ ទីបញ្ចប់ដែរ។ ក្នុងអំឡុងពេល ខួបនេះ កម្ពុជា បានបន្តធ្វើជា ប្រទេស សម្របសម្រួល នៃភាព ជា ដៃគូនេះ ហើយបាន ខិតខំប្រឹងប្រែង ដើម្បី អន្តរកម្មនេះ ប្រកបដោយ អត្ថន័យ។

ក្នុងក្របខ័ណ្ឌនៃអន្តរកម្មរុស្ស៊ី-អាស៊ាន មានលទ្ធភាពថ្មីៗត្រូវបានបើក ដើម្បីអភិវឌ្ឍ ទំនាក់ទំនងដ៏រឹងមាំ និងស៊ីជម្រៅ ជាផលប្រយោជន៍ទៅវិញទៅមក និងកសាងតំបន់ ប្រកបដោយ សន្តិភាព ស្ថិរភាព វិបុលភាព និងសមាហរណកម្ម។

កាលពីខែកក្កដាកន្លងទៅ ដោយបូកសរុបលទ្ធផលនៃការអភិវឌ្ឍភាពជាដៃគូ យុទ្ធសាស្ត្ររុស្ស៊ី-អាស៊ាន តាំងពីឆ្នាំ២០១៨មក រដ្ឋមន្ត្រីការបរទេស​បាន​កត់​សម្គាល់​ពីការ​រួមចំណែក​ដ៏ធំ​នៃ​ទំនាក់ទំនងនេះ​ក្នុងដំណើរការសមាហរណកម្ម និងការកសាងសហគមន៍ អាស៊ាន។ វិស័យអន្តរកម្មទាំងនេះរួមមាន ការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងការគំរាម កំហែងថ្មីៗ ការបង្កើនសន្តិសុខស្បៀងក្នុងតំបន់ ការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយ ធម្មជាតិ កិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន និងអាកាសធាតុ ថាមពល និង នវានុវត្តន៍។ ផែនការស្តីពីសកម្មភាពគ្រប់ជ្រុងជ្រោយនៃភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-អាស៊ានសម្រាប់ឆ្នាំ២០២១-២០២៥ កំពុងត្រូវបានអនុវត្តដោយជោគជ័យ។

គម្រោងរួមគ្នាកំពុងត្រូវបានអនុវត្ត នៅក្នុងវិស័យនៃនិរន្តរភាពខ្សែសង្វាក់ផ្គត់ផ្គង់ ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាពសេដ្ឋកិច្ចឌីជីថល និងច្នៃប្រឌិត។ ប្រទេសយើងនៅតែជា ប្រទេសផ្គត់ផ្គង់ផលិតផលកសិកម្ម និងជីដែលមានទំនួលខុសត្រូវដល់អាស៊ី ជាប្រទេស ផ្តល់សេវាអប់រំ និងជាដៃគូ​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​វិទ្យាសាស្ត្រ និងបច្ចេកទេស។ ក្នុងឆ្នាំនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងបច្ចេកទេសរុស្ស៊ី-អាស៊ាន ឆ្នាំ២០២២ គំនិតផ្តួចផ្តើមចំនួន៥២ត្រូវបានអនុវត្ត ដោយជោគជ័យលើប្រធានបទនៃជីវបច្ចេកវិទ្យា កសិកម្ម ការគ្រប់គ្រងធនធានទឹកនិងបរិស្ថាន មីក្រូអេឡិចត្រូនិចនិងបច្ចេកវិទ្យា​ទំនាក់ ​ទំន​ង​ព័ត៌មាន​ថាមពល និងអវកាស។

ព្រះរាជាណាចក្រកម្ពុជាចូលរួមយ៉ាងសកម្ម នៅក្នុងព្រឹត្តិការណ៍នៃកិច្ចសន្ទនារុស្ស៊ី-អាស៊ាន។ មាន​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍ និងការបណ្តុះបណ្តាលធនធានមនុស្សទាំង នៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូរុស្ស៊ី-អាស៊ាន ទាំងនៅលើមូលដ្ឋានទ្វេភាគី។ យើងមាន សេចក្តីរីករាយថា យុវជនកម្ពុជា​យក​ចិត្តទុកដាក់​ដល់ការ​សិក្សានៅក្នុងប្រទេសយើង។ ការអប់រំរបស់រុស្ស៊ីត្រូវបានគេស្គាល់ប្រកបដោយគុណភាពខ្ពស់ និង​ឱកាសច្រើនសម្រាប់ ការផ្លាស់ប្តូរក្នុងវិស័យការអប់រំ។

ក្រៅពីខួបលើកទី៥ នៃកិច្ចសន្ទនាយុទ្ធសាស្ត្ររុស្ស៊ី-អាស៊ាន ឆ្នាំនេះអន្តរកម្ម អន្តរសាសនា​រវាងប្រទេស​យើងទាំង២​ បានអភិវឌ្ឍយ៉ាងសកម្ម។ កាលពីខែមេសា កន្លងទៅ សម្តេច Metropolitan Sergy នៃប្រទេសសិង្ហបុរី និងបណ្តា ប្រទេសអាស៊ីអាគ្នេយ៍ បានបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ និងភ្នំពេញ ហើយបាន​ធ្វើពិធីសម្ពោធព្រះវិហារ St. George នៅរាជធានីភ្នំពេញ។

ការពង្រីកអន្តរកម្មរវាងព្រះពុទ្ធសាសនិកត្រូវបានពិភាក្សាក្នុងអំឡុងពេល គណៈ ប្រតិភូនៃ​សភាស៊ីវិលនៃសហព័ន្ធរុស្ស៊ីមកកម្ពុជា ដើម្បីសង្កេតមើលការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ​២០២៣។ការចូលរួមរបស់តំណាងកម្ពុជា​ក្នុងវេទិកា ព្រះពុទ្ធសាសនា​អន្តរជាតិ​នៅតំបន់ Buryatia ជា​មជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏សំខាន់ មួយនៅលើពិភពលោកក៏ជួយដល់ការអភិវឌ្ឍទំនាក់ទំនងនេះ។

អន្តរកម្មបែបនេះគឺជាភស្តុតាងនៃចំណងប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅនៃប្រទេសយើងជាមួយវប្បធម៌អឺរ៉ុប និងវប្បធម៌ផ្សេងទៀតនៃអឺរ៉ាស៊ី ហើយឆ្លុះបញ្ចាំងពីបទពិសោធន៍ ដ៏យូរអង្វែង នៃសន្តិសហវិជ្ជមាន​របស់មនុស្ស ភាសា និងសាសនាផ្សេងៗគ្នា។​

ក្នុងបរិបទនៃមហិច្ឆតាបន្តពង្រីកចំណងមិត្តភាពដ៏យូរអង្វែង រវាងរដ្ឋយើងទាំង២ យើងយកចិត្តទុកដាក់​យ៉ាងខ្លាំង ​ចំពោះជំនួយរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការរៀបចំនៅ វត្តដូនធី នៅខេត្តកំពង់ចាម​នូវពិធីគោរព​វិញ្ញាណក្ខន្ធលើកទី៤០ឆ្នំា អតីតអ្នកជំនាញ ការកសិកម្ម​នៃសហភាពសូវៀត៨រូបនិងអ្នកឯកទេសកម្ពុជា១រូប ដែលត្រូវបានសម្លាប់ ដោយពួកខ្មែរក្រហម។ ​

អន្តរកម្មរុស្ស៊ី-អាស៊ានបានប្រារព្ធខួបលើកទី៣០ឆ្នាំ ប៉ុន្តែទំនាក់ទំនងរបស់ប្រទេស យើង​ជាមួយបណ្តារដ្ឋ​ក្នុងតំបន់មានប្រវត្តិដ៏​យូរអង្វែង។សហភាពសូវៀត ដែលរុស្ស៊ីជា ប្រទេសស្នង បានគាំទ្រប្រជាជន​អាស៊ីអាគ្នេយ៍​ក្នុងការតស៊ូប្រឆាំងអាណានិគមនិយម ហើយបន្ទាប់មកបានរួមចំណែកដល់ការ​បណ្តុះ​បណ្តាលធនធានមនុស្ស និងការកសាង ហេដ្ឋារចនាសម្ព័ន្ធនៃរដ្ឋដែលសម្រេចបានឯករាជ្យភាព។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងវិទ្យាស្ថានបច្ចេវិទ្យាកម្ពុជាធ្វើជាភស្តុតាងនៃ ជំនួយនេះនៅកម្ពុជា ដែលបន្តបម្រើជាប្រយោជន៍ប្រជាជនកម្ពុជា។ពិធីគោរព វិញ្ញាណក្ខន្ធអតីត​អ្នកជំនាញការ​កសិកម្ម​នៃសហភាពសូវៀតដែលបានបាត់បង់ជីវិត គឺជា ភស្តុតាងមួយនៃការចងចាំរបស់ប្រជាជនកម្ពុជា ​អំពីជំនួយ​របស់សហភាពសូវៀតបន្ទាប់ ពីការរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ យុគសម័យ​នោះពិតជាបានបង្កើត មូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនុកចិត្ត និងមិត្តភាពដែលរុស្ស៊ីនៅតែថែរក្សា។

កម្ពុជា​ជា​សមាជិកដ៏​សំខាន់មួយ​នៃអាស៊ាន។ ប្រទេសរបស់យើងមានគោលបំណង​បន្តពង្រីកអន្តរកម្ម​គ្រប់ជ្រុងជ្រោយ ជាមួយបណ្តារដ្ឋអាស៊ាន និងគាំទ្រដល់រចនា សម្ព័ន្ធសន្តិសុខ និងការអភិវឌ្ឍ​ក្នុងតំបន់​ដែលត្រូវបានបង្កើតឡើងនៅជុំវិញ។ នៅក្នុង លក្ខខណ្ឌនៃការផ្លាស់ប្តូរ​ពិភពលោក​ដ៏ធំធេង​ទំនាក់ទំនងដ៏ជិតស្និទ្ធ ភាពជាដៃគូ ការគិតគូរ ពីផលប្រយោជន៍គ្នាទៅវិញទៅមក ការរក្សាអត្តសញ្ញាណ​អរិយធម៌ និងលទ្ធភាព អភិវឌ្ឍន៍ស្មើៗគ្នា គឺជាមូលដ្ឋាននៃការបង្កើតពិភពលោកពហុប៉ូលត្រឹមត្រូវ៕

អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា